លោកបៃដិន នឹងត្រូវដោះស្រាយវិបត្តិធំៗ ថែមទៀតខណៈលោកឡើងកាន់ដំណែងបាន៦ខែ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិនបាននិយាយកាលពីថ្ងៃអង្គារនេះ ថាយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសមានសភាព និងស្ថានភាពថេរដូចជាការឡើងភ្នំដែលមានកម្ពស់ខ្ពស់បន្ទាប់ពីចូលកាន់តំណែងក្នុងសម័យមួយនៃភាពងងឹត ដោយមានជនជាតិអាមេរិកច្រើនជាង ៣.០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ ។ លោករៀបរាប់ ៖«វានឹងមិនមាន ភាពងាយស្រួលទេ»។ សារពត៌មានស៊ីអិនអិន បានរាយការណ៍កាលពីថ្ងៃអង្គារនេះ ថាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩កើនឡើងវិញ ការប្រះឆាផ្នែកនយោបាយ និងភាពមិនប្រាកដប្រជាចំពោះជោគវាសនា នៃរបៀបវារៈនៃគោលនយោបាយរបស់ លោកបៃដិនទាំងក្នុង និងក្រៅប្រទេសបាន ធ្វើឱ្យមន្ត្រីជាន់ខ្ពស់ ដឹងច្បាស់ថា រដ្ឋបាលលោក បៃដិនកំពុងប្រឈមមុខនឹងពេលដ៏លំបាកមួយ។

មួយភាគប្រាំបីនៃអាណត្ដិរបស់គាត់បាន បញ្ចប់ទៅហើយ លោក បៃដិន បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី អំពីលទ្ធផលជឿនលឿនដ៏សំខាន់ប្រឆាំងនឹង ជំងឺកូវីដ១៩ឆ្ពោះទៅរកភាពរស់រវើក នៃសេដ្ឋកិច្ចនិងការស្តារភាពជា អ្នកដឹកនាំពិភពលោក របស់សហរដ្ឋអាមេរិកឡើងវិញហើយបាននិយាយថា ជោគច័យដែលលោកសម្រេចបានគឺដោយសារមានជនជាតិ អាមេរិកភាគច្រើននៅពីក្រោយរូបលោក។
លោកបៃដិន មានអំណះអំណាងមួយចំនួនសម្រាប់គាំទ្រ ការលើកឡើងរបស់លោកដែលថា មានជនជាតិអាមេរិកាំងជាច្រើននៅគាំទ្រលោក ដោយយោងទៅលើការវាយតម្លៃនៃការយល់ព្រមនិង ពេញចិត្តរបស់ប្រជាជនមកលើរូបលោក ដែលអត្រាគាំទ្ររបស់លោក បៃដិននៅតែមានស្ថេរភាពប្រហែលជាង 50% ដែលខ្ពស់ជាងអតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ។ លោក បៃដិន បាននិយាយដោយ សុទិដ្ឋិនិយមតាមធម្មតាថា“ ខ្ញុំគ្រាន់តែគិតថាគ្មានអ្វីដែល អាមេរិកមិនអាចធ្វើបានទេ នៅពេលដែលជនជាតិអាមេរិកទាំងអស់ធ្វើវាជាមួយគ្នា” ។
លោក បៃដិន បានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីជួយសង្គ្រោះ បញ្ហាកូវីដ១៩ ដែលមានទំហំជិត ២ សែនកោដិដុល្លារហើយបានបោះជំហានទៅមុខ យ៉ាងធំធេង ប្រឆាំងនឹងភាពក្រីក្ររបស់កុមារនិងការផ្លាស់ប្តូរសេដ្ឋកិច្ចឲ្យងើបឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្រីក្រ។ ការចាក់វ៉ាក់សាំងរបស់លោក បៃដិន បានទៅដល់ប្រជាជនចំនួន ១៦០ លាននាក់ហើយ។មាន មនុស្សរាប់លាននាក់បានចេញពី ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយចេញក្រៅនៅតាម ផ្លូវហាយវេ និងបានជួបជុំកាគ្រួសារ ប្រកបដោយភាពរីករាយ។ លោកប្រធានាធិបតី ក៏បានបង្កើតនិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញផងដែរ ដែលជាចំណុចស្នូលនៃតំណែងប្រធានាធិបតីរបស់លោក ទាំងនៅក្នុងប្រទេសនិងក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ចំណែកឯនៅក្រៅប្រទេសវិញ ចំណាត់ការរបស់សហរដ្ឋអាមេរិកទៅលើការលួចយក ទិន្នន័យតាមគេហទំព័រតាមអ៊ីនធើណេត ពីប្រទេសរុស្ស៊ីនិងចិនបានបង្ហាញថា វាជារឿងមួយដែលអាចបង្ហញឲ្យឃើញថា « អាមេរិកវិលត្រឡប់មកវិញហើយ»។ ដោយឆ្លងកាត់ចំណាត់ការ និងវិធានការនៅក្នុងរយះពេល ៦ ខែដំបូងនៅក្នុងអាណត្តិរបស់ លោក បៃដិន នៅក្នុងសេតវិមាន គឺជាមេរៀនមួយដែលបាន បង្ហាញពី ចំណុចខ្វះខាតនៃក្រឹតក្រម្យរបស់តំណែងប្រធានាធិបតីទំនើបនៅសហរដ្ឋអាមេរិក។ ជ័យជម្នះយ៉ាងច្បាស់ដូចថ្ងៃរបស់លោកបៃដិននៅក្នុងការបោះឆ្នោត កាលពីឆ្នាំមុនមិនបានផ្តល់ឱ្យគាត់នូវអំណាចពេញលេញដើម្បី សម្រេចចិត្តនៅក្នុង ព្រឹទ្ធសភានិងក្នុងសភានោះទេ។
លោក បៃដិន បានពន្យល់ថា គាត់ជឿជាក់ថាលោកត្រូវបានប្រជាពលរដ្ឋអាមេរិកជ្រើសរើសមិនមែនមកដើម្បីតែបញ្ចប់ជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ត្រូវបានគេផ្តល់ជំនឿចិត្ត ឲ្យលោក ដើរតួជាអ្នកជួសជុលបញ្ហារបស់អាមេរិកផងដែរ។