ប្រតិភូជាន់ខ្ពស់អាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីព្យាយាមស្វែងរកមូលដ្ឋានរួមមួយ (មានវីដេអូ)

អាមេរិក៖ ប្រតិភូជាន់ខ្ពស់អាមេរិកពីររូបបាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីខិតខំប្រឹងប្រែងព្យាយាមស្វែងរកមូលដ្ឋានរួមមួយ ។ អនុមន្រ្តីការបរទេសអាមេរិកលោកស្រី វេនឌី ហ្សឺមែន (Wendy Sherman) នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង ។

ប្រភពបានអោយដឹងថា សម្រាប់ការបំពេញទស្សនកិច្ចរបស់លោកស្រី ហ្សឺមែន ក៏នឹងរួមបញ្ចូលទាំងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី ផងដែរ ។ លោកស្រី ហ្សឺមែន ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទៅកាន់ទីក្រុង ធានជីន (Tianjin) នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ។

គួរកត់សម្គាល់ លោកស្រី ហ្សឺមែន និងលោក វ៉ាង ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាមួយចំនួនយកមកពិភាក្សាគ្នា ហើយពួកលោកក៏ត្រូវបានគេរំពឹងដែរថា នឹងស្វែងរកផលប្រយោជន៍រួមគ្នា ដូចជាការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកទឹកចិត្តដល់មន្រ្តីកូរ៉េខាងជើងអោយចូលរួមក្នុងពិភាក្សានុយក្លេអ៊ែរជាដើម ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner