ឥណ្ឌាមានករណីស្លាប់ដោយសារជម្ងឺផ្តាសាយបក្សី
អត្ថបទដោយ៖
Kien Sereyvuth
កាលពីថ្ងៃអង្គារនេះ នៅឥណ្ឌាមានការរកឃើញករណីស្លាប់ដោយសារជម្ងឺផ្តាសាយបក្សីដំបូងដែលកើតមានឡើងទៅលើកុមារាអាយុ ១១ ឆ្នាំ។

តាមការរាយការណ៍របស់សារព័ត៌មាន CNA សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថាក្មេងប្រុសម្នាក់នោះត្រូវបានចូលសម្រាកព្យាបាលនៅវិទ្យាស្ថានវេជ្ជសាស្ត្រឥណ្ឌានៅទីក្រុង New Delhi នៅថ្ងៃទី ២ ខែកក្កដានិងបានទទួលមរណភាពកាលពីថ្ងៃទី ២០នេះ បន្ទាប់ពីសរីរាង្គខាងក្នុងភាគច្រើនលែងដំណើរការ។
សេចក្តីថ្លែងការណ៍បានបន្តនិយាយថា បុគ្គលិកពេទ្យដែលព្យាបាលអ្នកជម្ងឺ និងក្រុមគ្រួសារក្មេងប្រុសនោះត្រូវបានដាក់អោយនភដាច់ដោយឡែក។