រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះប្រុងប្រយ័ត្ន បានរ៉េចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតជ្រុលទៅបុករះរថយន្ត មួយគ្រឿង ហេីយបន្តទៅបុកចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីង កាលពីវេលាម៉ោង ២ និង៣៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅចំណុចមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 បេីកបរធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏បានរ៉េចង្កូតទៅខាងឆ្វែងដៃ បុករះឡើងរំលងសួរច្បារពុះចែងទ្រូងផ្លូវ រួចបន្តទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Sports ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-5262 ដែលបើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក Sports រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តបង្កបែនដឹកដីធុនធំមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋថែមទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ទេីបរថយន្តបែនដឹកដីខ្សាច់ធុនធំទៅមុខលែងរួចតែម្តង។ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងនាំយករថយន្តបង្ក និងរថយន្តរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner