ឥណ្ឌូនេស៊ី៖កើនឡើងករណីកូវីដ-១៩ ខ្លាំងបណ្តាលអោយមានកន្លែងព្យាបាលអ្នកជម្ងឺ

ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ខែ​ឧសភា​។ បន្ទាប់​ពី​ចំនួន​ករណី​​វិជ្ជមាន​កើន​ឡើង​ខ្លាំង​ ប្រជាពលរដ្ឋ​​ឥណ្ឌូនេស៊ី​ដែលលទ្ធផល​​វិជ្ជមាន​កូវីដ-១៩​ កម្រិត​ស្រាល​តម្រូវ​អោយ​ព្យាបាល​ និង​ដាក់​ខ្លួន​អោយ​ដាច់​ដោយ​ឡែក​នៅ​គេហដ្ឋាន​របស់​ពួក​គេ​។

ការ​​ព្យាបាល​អ្នក​ជម្ងឺ​កូវីដ-១៩​ ​​បណ្តាល​អោយ​មាន​អ្នក​ស្លាប់​នៅ​តាម​ផ្ទះ​ បន្ទាប់​ពី​មន្ទីរពេទ្យ​មិន​អាច​ទទួល​អ្នក​ទទួល​អ្នក​ជម្ងឺ​ថ្មី​ដោយ​សារ​កង្វះ​អុកស៊ីសែន​ និង​គ្រែ​សម្រាប់​ដាក់​អោយ​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​។

តួរយ៉ាង​ កាល​ពី​ថ្ងៃ​ទី​ពុធនេះ​ ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​កូវីដ-១៩​ ថ្មី​ប្រមាណ​ ៣៣៧៧២​ នាក់​និង​មាន​អ្នក​ស្លាប់​ ១៣៨៣​ នាក់​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA អគ្គលេខាធិការ​នៃ​សមាគម​មន្ទីរពេទ្យ​ឥណ្ឌូនេស៊ី​លោក​ស្រី​ Lia​ Gardenia​ Partakusuma​ បាន​និយាយ​​៖ «មន្ទីរពេទ្យ​មួយ​ជា​ធម្មតា​ត្រូវ​ប្រើ​អុកស៊ីសែន​ ៣​ តោន​ក្នុង​រយៈ​ពេល​ ៣​ ថ្ងៃ​ទៅ​មួយ​សប្តាហ៍​ ឥឡូវ​នេះ​បរិមាណ​អុកស៊ីសែន​ប្រើ​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​»។

ចំពោះ​ស្ថានភាព​កូវីដ-១៩​ នៅ​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ដែល​មាន​ដូច​ជា​ កង្វះ​អុកស៊ីសែន​​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​ សមាគម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ កង្វះ​អុកស៊ីសែន​កើត​ចេញ​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​គ្រប់​គ្រង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ខ្លួន​ និង​លទ្ធភាព​ដែល​អាច​មាន​ការ​កើន​ឡើង​ករណី​វិជ្ជមាន​កូវីដ-១៩​។

អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ធ្លាប់​ដាស់​តឿន​​ទៅ​​រដ្ឋាភិបាល​ថា​​អាច​នឹង​មាន​ករណី​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​សារ​តែ​ថ្ងៃ​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខនេះ​​។

ការ​កើន​ឡើង​​​ចំនួនករណី​​វិជ្ជមាន​កូវីដ-១៩​ ត្រូវ​បាន​គេ​ជឿ​ថា​​បណ្តាល​មក​ពី​ការ​ល្មើស​បំរាម​គោច​ររបស់​ប្រជាពលរដ្ឋ​​នៅ​ថ្ងៃ​បុណ្យ​ Eid al-Fitr ។ បុណ្យ​ Eid al-Fitr មាន​រយៈ​ពេល​បី​ថ្ងៃ​ ហើយ​ក្នុង​កំឡុង​ពេល​ថ្ងៃ​បុណ្យ​នេះ​ពួក​គេ​ប្រារព្ធ​ដោយ​មាន​ការ​ជួប​ជុំ​ និង​ពិសារ​អាហារ​ជុំ​គ្នា​សម្រាប់​បញ្ចប់​ពីធី​បុណ្យ ​Ramadon​ ។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera​ កាល​ពី​ថ្ងៃ​ទី​ ១០​ ឧសភា​រដ្ឋ​មន្ត្រី​សម្រប​សម្រួល​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​លោក​ Airlangga​ Hartarto​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ មនុស្ស​ចំនួន​ ៦៧៤២ ​នាក់​ត្រូវ​បាន​ពិនិត្យ​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ទូ​ទាំង​ប្រទេស​ ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​ក៏​ដោយ​។ បន្ទាប់​ពី​មាន​ការ​ធ្វើ​តេស្តិ៍​រក​កូវីដ-១៩​ នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មាន​មនុស្ស​ចំនួន​ ៤១២៣ ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ-១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​  នៅ​ថ្ងៃ​ទី​ ១៣​ ឧសភា​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ Eid al-Fitr

​មាន​ករណី​វិជ្ជមាន​កូវីដ-១៩​ ចំនួន​ ៣៤៤៨​ ករណី​នៅ​ទូទាំង​ប្រទេសឥណ្ឌូនេស៊ី​។ គិត​ត្រឹម​ថ្ងៃ​ទី​ ១៥​ ខែ​កក្កដា ​តួ​លេខ​នេះ​បាន​កើន​ឡើង​ដល់៥,៦០០០​​ ករណី​ក្នុង​មួយ​ថ្ងៃ​។

លោក​ស្រី​ Partakusuma​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ថា​ មន្ទីរ​ពេទ្យ​នៅ​ក្នុ​ង​ប្រទេស​ឥណ្ឌូនេស៊ី​ស្ទើរ​តែ​ពេញ​ទៅ​ហើយ​។ រដ្ឋាភិបាល​បាន​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​នូវ​ករណី​កូវីដ-១៩​ បន្ថែម​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner