ខេត្តបាត់ដំបង ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៧នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្ងៃនេះ មានការថយចុះចំនួន ២១ ធៀបនឹងម្សិលមិញដែលបានរក ឃើញអ្នកឆ្លងចំនួន ៦៨នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ គីជាពលរដ្ឋមានទីលំនៅក្នុង ស្រុកស្រុកសង្កែ ១១នាក់, ស្រុកមោងឬស្សី ៣នាក់, ក្រុងបាត់ដំបង ២៣នាក់, ស្រុកបាណន់ម្នាក់, ស្រុកឯកភ្នំ ៧នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តពោធិ៍សាត់ ម្នាក់ និងប៉ៃលិនម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះ វិញ គឺជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ អ្នកក្រុងបាត់ដំបង និងស្រ្តីម្នាក់ទៀត អាយុ ៥៩ឆ្នាំ ជាអ្នកស្រុកបវេល ។
ខេត្តបាត់ដំបងគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ២០៥នាក់, ព្យាបាលជា សះស្បើយចំនួន១ពាន់២៤៤នាក់ និងមានអ្នកស្លាប់បានកើនដល់២៥នាក់ ហើយ ៕