ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)
ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន ៤៤នាក់ ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខកើនឡើងចំនួន ១៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ ជាអ្នកក្រុងស្ទឹងសែន ១៨នាក់, អ្នកស្រុកបារាយណ៍ ១០នាក់, អ្នកស្រុកប្រា សាទបាល្ល័ង១២នាក់ និងអ្នកស្រុកសន្ទុក ៤នាក់ ។ ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់៥៣៣នាក់, ព្យាបាលជាសះស្បើយចំនួន ១ពាន់២៥នាក់ និងមានអ្នកស្លាប់មានចំនួន ៣១នាក់ ៕