ផ្សារទំនើប Super Duper មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ក៏មានអ្នកឆ្លងកូវីដ១៩ផងដែរ។ ផ្សារទំនើប Super Duper សាខាបឹងកេងកង១មានទីតាំង ស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារទំនើប Super Duper សាខាបឹងកេងកង១ នោះ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជា ពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។