វត្តចំនួន ១០ក្នុងខេត្តកំពត ទទួលអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ លាង ហៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះគ្រូមេគណខេត្ត ទាំងពីរគណៈ រួមនឹងព្រះគ្រូអនុគណដែលនិមន្តមកពីវត្តចំនួន ១០ក្នុងខេត្តកំពត ដែលពិធីប្រគេននេះធ្វើឡើងនៅវត្តវាលពួច ក្នុងក្រុងកំពត និងវត្តជុំគ្រៀល ឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ។
ឯកឧត្តម ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរជ្រោងខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានកសាងនូវសមិទ្ធិផលនានា លើវិស័យពុទ្ធចក្រ ដោយបានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនបំផុតមិនដែលអាក់ខានឡើយ ។
អំណោយជាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃដែលជាព្រះមេគណ ខេត្ត និងអនុគណក្រុង ស្រុកដែលនិមន្តមកពី ១០វត្ត ក្នុងមួយវត្តៗទទួលបានទៀនវស្សា ១គូរ អង្ករ ៥០គីឡូ ស្កសរ ៥០គីឡូ អំបិល ៥០គីឡូ ទឹកសុទ្ធ ២កេស មី២កេស និងបច្ច័យ ៥០ម៉ឺនរៀល ។ រួមនិងថវិកាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទចំនួន ៤លាន ៦៤ម៉ឺនរៀលបន្ថែមទៀត ៕Sila Sarin




