ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ១០នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកមេសាង៧នាក់, ស្រុកពាមជរ៤នាក់,ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង ៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកំពង់ត្របែក៣នាក់ និង មកពីខេត្តកណ្ដាលម្នាក់។
ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់រួមមានស្ត្រីអាយុ២២ឆ្នាំនៅស្រុកពារាំង, និងទី២ ស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកពាមរក៍ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៥០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់២៣៦នាក់ និងស្លាប់៥៨នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




