ក្រុមណាហ្គាវើល វាយបកយកឈ្នះ នគរបាលជាតិ ២-១ ខណៈអង្គរថាយហ្គឺរ ភ្នំពេញក្រោន និងការពារជាតិ ទទួលបាន៣ពិន្ទុដូចគ្នា
ក្រុមណាហ្គាវើលបានវាយបកតាមយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២-១ ខណៈអង្គរថាយហ្គឺរ ភ្នំពេញក្រោន និងការពារជាតិ ទទួលបាន៣ពិន្ទុដូចគ្នាសម្រាប់សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ ។

នៅក្នុងការប្រកួតវគ្គទី១ អគ្គស្នងការដ្ឋាននគរជាតិ បាននាំមុខលើ ណាហ្គា ១ទល់០ ប៉ុន្តែនៅវគ្គទី២ ក្រុមណាហ្គាវើលធ្វើសម្រេចបាន២គ្រាប់វិញ ដែលធ្វើឲ្យណាហ្គាវើលរកបាន៣ពិន្ទុ នៅប្រកួតដំបូងរបស់ខ្លួន ។ ចំពោះ៥ប្រកួតទៀត រួមមាន៖ ក្រុមបឹងកេតយក ១ទល់០ វិសាខា ខណៈគីរីវង់សុខសែនជ័យ ២ទល់៤ ក្រុមការពារដំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង, ក្រុមកងយោធពលខេមរភូមិន្ទ ២ទល់០ អាស៊ីអឺរ៉ុបយូណាយធីត, យុវជនបាទី អាយុក្រោម ១៨ឆ្នាំ ០-៧ ភ្នំពេញក្រោន ។

ស្របពេលដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរ ៤ទល់នឹង០ ម្ចាស់ផ្ទះសូលទីឡូអង្គរ សប្តាហ៍ទី២ ការប្រកួតបាល់ទាត់ជើងឯកជាតិ ២០២០ នៅទីលានបាល់ទាត់ RSN ខេត្តសៀមរាប ។ ៤គ្រាប់របស់ភ្ញៀវអង្គរថាយហ្គឺរ កើតឡើងដោយកីឡាករ Bata បីគ្រាប់តែឯង ខណៈមួយគ្រាប់ទៀតដោយកីឡាករ ឡុង ភារ៉ាត់ ៕ធ.ដ

