ពហុកីឡដ្ឋានក្នុងពិធីបើក អូឡាំពិក ឆ្នាំ២០២០ មិនអនុញ្ញាតអោយទស្សនិកជនចូលទស្សនានោះទេ

ឯ.ឧ វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានបញ្ជាក់តាមសារអេឡិចត្រូនិច ពីពហុកីឡដ្ឋានក្នុងពិធីបើក អូឡាំពិក ឆ្នាំ២០២០ មិនអនុញ្ញាតអោយទស្សនិកជនចូលទស្សនានោះទេ ប៉ុន្តែអនុញ្ញាតអោយតែមន្រ្តីជាន់ខ្ពស់បណ្តាសហព័ន្ធកីឡាប្រទេសនីមួយៗ ៣៣សហព័ន្ធជាតិ សរុបប្រហែល២០០ទៅ៣០០នាក់ ។

ក្រៅពីមន្រ្តីកីឡាបណ្តាប្រទេសនានា ក៏មានការចូលពីប្រធានាធិបតីបារាំង លោក Manuel Macron និងជំទាវ Jill Biden ទី១ ភរិយាប្រធានាធិបតីអាមេរិក លោក Joe Biden ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ កីឡាអូឡាំពិកកម្ពុជា ២០២៤ នឹងធ្វើនៅប្រទេសបារាំង និងឆ្នាំ២០២៨ ធ្វើនៅសហរដ្ឋអាមេរិក ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner