ឡិចស៊ីស RX400h បើកបុកគម្របលូ និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ឡិចស៊ីស RX ៤០០h  គេចពី ម៉ូតូ កង់ បីក៏ជ្រុលទៅបុក និងគម្របលូ ហើយបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតកាលពី វេលា ម៉ោង១១យប់  ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ទុលមុខ និងភ្នំពេញ ស្បតក្លិប ផ្លូវ ១៣ BT ភូមិ សន្សំ កុសល  សង្កាត់ បឹង ទំពុន១ ខណ្ឌមានជ័យ  រាជធានី ភ្នំពេញ ។

យោង តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបាន ឲ្យដឹងថាមុន ពេល កើតហេតុគេបានឃើញ បុរសម្នាក់ បើករថយន្ត ម៉ាកឡិចស៊ីស RX ៤០០h  ពណ៌សពាក់ ស្លាក លេខភ្នំពេញ 1AH 5334 បានធ្វើ ដំណើរចុះពីផ្លូវ ២៧១ ចូល ទៅផ្ទះក្នុងភូមិ លេខ១៣ BT ក្នុងទិសដៅពី កើតទៅលិច លុះ មកដល់ចំណុច កើតហេតុ  ក៏បួងចង្កូត  គេច និងម៉ូតូ កង់បីឥណ្ឌា មួយ គ្រឿង  ទើប បណ្ដាល ជ្រុល ទៅ បុក និងគម្របលូ បណ្ដាល ឲ្យរងការ ខូចខាត ហើយ រថយន្ដ បង្ក រមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក និងរបង ផ្ទះ ប្រជាពលរដ្ឋ បន្ថែម ទៀតទើបខ្ទេច ផែ្នក ខាងមុខ ចំហៀងខាង ស្ដាំ បាក់កង់ កល់រថយន្ត ជាប់ទៅមុខលែង។  ហើយ ភ្លាមៗ នោះ ដែរអ្នក បើក បរបានចុះ ពីរថយន្ដគេចខ្លួនបាត់។

ក្រោយ កើតហេតុ សមត្ថកិច្ច មូលដ្ឋាន ក៏បានចុះ ទៅដល់បានពិនិត្យ ឃើញថាអត់មានរងការខូចខាត ក៏បាន ឲ្យសាច់ញាតិ ស្ទូច យករថយន្តបង្ករយកទៅជួសជុលដោយ ខ្លួនឯងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner