នគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបក្រុមចោរប្លន់ដ៏សកម្មបានចំនួន៣នាក់ ក្រោយធ្វើសកម្មភាពជាច្រើនលើក

អត្ថបទដោយ៖
Kien Sereyvuth

  (ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវឆ្មក់បង្ក្រាប ក្រុមចោរវាយប្លន់ ចំនួន៣នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់ បានសម្រេចទៅលើជនរងគ្រោះបានម្នាក់ កាលពី១សប្តាហ៍មុន។

     លោកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ម៉ន វុធី បានឱ្យដឹងនៅថ្ងៃទៅ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រុមចោរទាំងនោះបានធ្វើសកម្មភាព ប្លន់ជនរងគ្រោះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គរកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ ហុយ សុភ័ក្ដ្រ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ , ទី២៖ ឈ្មោះ រុំ សិលា ហៅ ជុក អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, និងទី៣៖ ឈ្មោះ រិន សម្រេច ហៅ ទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គីទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯពជនរងគ្រោះមានឈ្មោះ ទូច ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលត្រូវចោរប្លន់ ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1U-5118។

     បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួកដែនៅសេសសល់កម្លាំង កំពុងស្រាជ្រាវតាមចាប់បន្តទៀត៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner