បាក់ច្រាំងទន្លេ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅក្រុងតាខ្មៅ
កណ្ដាល៖ ផ្ទះប្រជាពលរដ្ឋជាង១០ខ្នងត្រូវបានច្រាំងទន្លេលេបត្របាក់ធ្លាចូលទឹកទន្លេជាបណ្ដើរៗ ធ្វើឲ្យពួកគាតមានការភ័យខ្លាចជញ្ជូនសម្ភារ:ទ្រព្យសម្បត្តិចេញរកកន្លែងសុវត្ថភាព។ ដោយករណីនេះបាន កើតឡើងនៅវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី២២ ខែគុម្ភ: ឆ្នាំ២០២០នេះ នៅចំណុចភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្តកិច្វបានឲ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីបាក់ដីច្រាំងទន្លេ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១០គ្រួសារ ស្មើរនិង១០ខ្នងផ្ទះ ធ្វើអំពីឈើប្រក់ស័ង្កសីរួមមាន
ខ្នងផ្ទះទី១ ឈ្មោះ មាស សុគន្ធ ភេទស្រី អាយុ ៥៣ឆ្នាំ
២ ឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ
៣ ឈ្មោះ អឿន ដារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ
៤ ឈ្មោះ អឿន ឡៃហៀង ភេទស្រី អាយុ៣០ឆ្នាំ
៥ ឈ្មោះ នង សាវឿន ភេទស្រី អាយុ ៥៤ឆ្នាំ
៦ ឈ្មោះ ពេជ្រ ដានី ភេទស្រី អាយុ ៣៧ឆ្នាំ
៧ ឈ្មោះ ស្រេង សំអាង ភេទប្រុស អាយុ ៤៧ឆ្នាំ
៨ ឈ្មោះ ឈួន ស្រី ម៉ុច ភេទស្រី អាយុ ២៧ឆ្នាំ
៩ ឈ្មោះ សំរិទ្ធ ថាច ភេទប្រុស អាយុ៥៥ឆ្នាំ
១០ ឈ្មោះ នង ចិន្តា ភេទស្រី អាយុ ៤៧ឆ្នាំ

សមត្តកិច្ចបានបន្ថែមថា សម្ភារៈខូចខាត បាក់ដីច្រាំងមួយកំណាត់ខាងក្រោយផ្ទះ និងសម្ភារះមួយចំនួនចូលទៅក្នុងទឹកទន្លេ។ ហើយក្នុង ហេតុការណ៍ នេះមិនបណ្ដាលឲ្យមានមនុស្សរបួស និងស្លាប់ឡើយ ។

អាជ្ញាធរបានបញ្ជាក់ថា បច្ចុប្បន្នកំលាំងកងរាជអាវុទ្ឋ និងប៉ូលីស ព្រមទាំងអាជ្ញាធរមូលដ្ឋាន យើងកំពុងតែធ្វើការជួយរុះរើផ្ទះចេញពីរទីតាំងបាក់ដីច្រាំងនោះ ដើម្បីបញ្ជៀសឲ្យបាននៃការគ្រោះថ្នាក់ជាយថាហេតុ ៕


