ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៦នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៧៦នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច២៧នាក់, ស្រុកមេសាង១០នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់, មកពីរាជធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀង៦នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៧៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៥៧៣នាក់ និងស្លាប់៦៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner