ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតជាថ្មីម្តងទៀត រហូតដល់១ម៉ឺន៥ពាន់៣៧៦ករណី និងអ្នកជំងឺ៨៧នាក់ទៀតបានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ។
បើតាមរបាយការណ៍ដដែលនែះ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៤ពាន់៣៣៥ករណីជាប្រជាជនទូទៅ និង១ពាន់៤១ករណីផ្សេងទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៦ពាន់៧៨២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។
ចាប់តាំងពីថ្ងៃ១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ចាប់ផ្តើមវាយប្រហារប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប៤៨ម៉ឺន៣ពាន់៨១៥ករណី និង៣១ម៉ឺន៤ពាន់៤៩នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។