វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ

វៀតណាម៖ ក្រសួង​សុខាភិបាល​វៀតណាមបានប្រកាស​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ថ្មីៗ​ចំនួន​២ពាន់៧០៤ករណីបន្ថែមទៀត ​នៅ​ព្រឹក​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ នៅ​១៩​ទីតាំង​​ដោយ​ទីក្រុង​ហូជីមិញ​ មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺចំនួន១ពាន់៧១៤​ករណី ។​

​ការផ្ទុះជំងឺកូ​វីដ​១៩​រលក​ទី​៤​នៅ​រយៈពេល​៣​ខែ​ចាប់ពី​ចុងខែ​មេសា​មក ប្រទេស​វៀតណាម​មាន​អ្នក​ឆ្លងស​រុប​៩ម៉ឺន៧ពាន់៣៧០​ករណីនៅ​៦៣​ខេត្ត-​ក្រុង ក្នុង​នោះមាន​៦ម៉ឺន២ពាន់១៣៩​ករណី​នៅ​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​បច្ចុប្បន្ន​នៅ​វៀតណាម ។

គិតមកទល់ពេលនេះ នៅវៀតណាមមានមនុស្សប្រមាណជាង៤,៦១លាននាក់ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែមានតែ៣៨ម៉ឺន៩ពាន់៨៦៣នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner