ម្ចាស់មេដាយមាសកីឡាអូឡាំពិក២សម័យកាល កីឡាវាយកូនបាល់ Andy Murray ដកខ្លួនដោយសាររបួស
អត្ថបទដោយ៖
ចាន់ វិចិត្រ
កីឡាករ Andy Murray ម្ចាស់មេដាយមាស បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ២០២០ ដោយសារបញ្ហារបួសភ្លៅ ។
កីឡាករតំណាងក្រុមចក្រភពអង់គ្លេសរូបនេះ បានចាប់ដៃគូ ជាមួយកីឡាករ Joe Salisbury ដោយយកឈ្នះគូប្រកួតខ្លួន កាលពីថ្ងៃទី២៤ កក្កដា ។ Murray នឹងត្រូវបន្តការប្រកួតឯកត្តជនបុរស ជាមួយកីឡាករសញ្ជាតិកាណាដា Felix Auger-Aliassime នៅថ្ងៃច័ន្ទ ។

ប៉ុន្តែដោយសារតែបញ្ហាភ្លៅ បានធ្វើឱ្យ Andy Murray មិនអាចប្រកួតទាំង២វិញ្ញាសារ ។ Murray បានបញ្ជាក់ថា « ពិតជាខកចិត្តខ្លាំងណាស់ដែលបានដកខ្លួនចេញ បន្ទាប់ពីគ្រូពេទ្យបានណែនាំ មិនឱ្យបន្តប្រកួត ។

គួររម្លឹកថា Andy Murray បានឈ្នះមេដាយមាស លើកទី១ នៅព្រឹត្តការណ៍កីឡាឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ និងឈ្នះម្តងទៀត នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

