កីឡាករ Norway ដណ្តើមបានមេដាយមាស លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុងបុរស នៅអូឡាំពិក ទីក្រុងតូក្យូ
អត្ថបទដោយ៖
ចាន់ វិចិត្រ

កីឡាករ Kristian Blummenfelt របស់ប្រទេស Norway ឈ្នះមេដាយមាស ដ៏មិនគួរឱ្យជឿ បន្ទាប់ពីដល់ទីដោយការ ដួលទៅនឹងឥដ្ឋហើយត្រូវបានគេនាំទៅមើលមន្ទីពេទ្យខណៈដែល Alex Yee របស់ចក្រភពអង់គ្លេសបានឈ្នះមេដាយប្រាក់លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុងផ្នែក បុរសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ។
Kristian Blummenfelt គឺជាជនជាតិ Norway ដំបូងគេដែលបានឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដោយទទួលបានជ័យជំនះក្នុងរយៈពេលមួយម៉ោង ៤៥ នាទីនិង ៤ វិនាទី។

ក្រោយបញ្ចប់ការប្រកួតកីឡាករ Alex Yee ដែលបានបញ្ចប់រយៈពេល ១១ វិនាទីនៅពីក្រោយ Kristian Blummenfelt បាននិយាយថា «នៅក្នុងការហ្វឹកហាត់ខ្ញុំមានការលំបាកច្រើនជាងការប្រណាំងនេះ ប៉ុន្តែជាការសោកស្តាយដែលមិនអាចធ្វើអោយល្អជាងនេះ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

