ថៃថា ខ្លួនមានអ៊ុកស៊ីសែនគ្រប់ ទោះឆ្លងជាង១ម៉ឺននាក់ ១ថ្ងៃៗ
ការផ្គត់ផ្គង់ម៉ាស៊ីនអ៊ុកស៊ីសែននៅប្រទេសថៃ គឺមានគ្រប់គ្រាន់ សម្រាប់តម្រូវការបច្ចុប្បន្ន ហើយប្រជាពលរដ្ឋគួរកុំខ្វល់អំពីបញ្ហាខ្វះខាតអី នេះបើតាមរដ្ឋមន្ត្រីឧស្សាហកម្មថៃ Suriya Juangroongruangkit មានប្រសាសន៍ នាថ្ងៃចន្ទទី២៦ កក្កដា ២០២១។
លោកបានមានប្រសាសន៍បែបនេះ ដើម្បីឆ្លើយតបនឹងការបារម្ភពីការខ្វះខាតអ៊ុកស៊ីសែន ខណៈការឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃកើនឡើងខ្លាំង ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះ ជាពិសេស ប្រមាណ១សប្តាហ៍ចុងក្រោយនេះ សុទ្ធតែឆ្លងជាង១ម៉ឺននាក់ ប្រចាំថ្ងៃ។
លោកបញ្ចាក់ថា ក្រុមការងារក្រសួងបានទាក់ទងទៅបណ្តារោងចក្រឧស្ម័ន និងអ្នកផ្គត់ផ្គង់ពាក់ព័ន្ធជានិច្ចហើយពួកគេសុទ្ធតែបញ្ជាក់ពីការអាចផលិតឧស្ម័នវេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងពេលផ្ទុះខ្លាំងនេះ៕ ប្រភពពី The Nation