រថយន្តLAND ROVER បុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលក្រឡាប់ផ្ងាជើងច្រង៉ាង
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង តែសំណាងល្អម្ចាស់រងរបួសស្រាល។
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី២២ ខែកម្ភះ ឆ្នាំ២០២០។ ត្រង់គល់ស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកLAND ROVER ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S. 7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យរងការខូចខាតបែកតិចទួចហើយរថយន្តបង្ករក្រឡាប់ផ្ងាជើងម្ខាងច្រង៉ាង ទទឹងលើស្ពាន សំណាងល្អម្ចាស់រងេបួសស្រាល ហើយក៏បានចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៏ផ្លូវគោកវាស់វែងយករថយន្តបង្ករទៅរក្សាទុករងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕




