មកទៀតហើយ!! បាញ់ផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ
ភ្នំពេញ ៖ ជនបង្ក២នាក់ជិះរថយន្តរថយន្តម៉ាក សឺដេសមួយគ្រឿងបាន ដកកាំភ្លើងបាញ់ ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ខ្លួនកាលពី វេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃសុក្រ ទី២១ ខែកុម្ពះ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបរោងកុនអង្គរចាស់ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តម៉ាក ម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ2BC.6066 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តម៉ាកសឺដេសមួយគ្រឿងបើកតាមបណ្ដោយផ្លូវ ២១៧ ទឹសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបាញ់ចំនួន ២ គ្រាប់ហើយក៏បត់ទៅទិសខាងត្បូង ខាងក្រោយរោងកុនអង្គរចាស់កន្លែងផ្ញើរម៉ូតូក៏មានការផ្ទុះចំនួន ២ទៅ ៣គ្រាប់ទៀត បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចហើយក៏ចុះមកអន្តរាគមន៍ ។ ភា្លមៗនោះគឺមានយុវជនម្នាក់ ចេញពីរថយន្តបង្ករត់ចូលទៅខាងក្នុងផ្ទះ មួយសន្ទុះក្រោយមកក៏ចេញមកវិញហើយក៏បានលើកដៃឱ្យសមត្ថកិច្ចឆែកឆេរ សមត្ថកិច្ចក៏បានឃាត់ខ្លួនទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី ៤ ។
ក្រោយពីពិនិត្យនិងសួរហេតុផលមកយុវជនទាំង ២ នាក់បានឆ្លើយថាជាការដុតផាវបំផ្ទុះនោះទេមិនមានការបាញ់បោះមិនមានកាំភ្លើងបាញ់នោះទេហើយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌ ៧ មករា ដើម្បីចាត់ការទៅតាមនីតិវិធី៕


