លោកជំទាវម៉ែន សំអន៖ ស្ដ្រីគឺជាត្បូងពេជ្រដែលមានតម្លៃ បំផុតសម្រាប់ប្រទេសជាតិដែលខ្វះមិនបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ទូទាំងប្រទេសបានថ្លែងបញ្ជាក់បែប នេះ ខណៈអធិបតីភាពក្នុងពិធីជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ក្រសួងបរិស្ថាននារាត្រីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២០រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត នូវ នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធា ន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរប ស់ខ្មែរក្រ ហ ម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើ តបានសុខសន្តិភា ព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ ១៩៩៨មក ដែលនេះគឺជាសច្ចធម៌ប្រវ ត្តិ សា ស្រ្ត ដែលមិនអាចបំភ្លៃបាន ។ សម្តេចក៏បានដឹកនាំប្រទេសឱ្យមានសន្ដិភាពឆ្ពោះទៅរកការអ ភិ វឌ្ឍ ដើម្បីបម្រើប្រជាជន កសាង និងការពារប្រទេសដោយធានាបាន នូវកំណើ ន សេដ្ឋកិច្ច និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដោយបាន ពង្រីក បាន នូវ ភាពអំណោយផលដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរក្សា ខ្ជាប់ នូវ បាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ដែលបាន ផ្តល់ ទំនុកចិត្ត ពី អ្នកវិនិយោគិនក្នុងប្រទេស និងពីក្រៅប្រទេស ក្នុងការ បណ្តាក់ទុន នៅ កម្ពុជា កាន់ តែច្រើនឡើងលើគ្រប់វិស័យ ព្រមទាំងបានជម្រុញឲ្យមាន ការកើន ឡើង នូវ ការ ប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ។ ជាពិសេស អ្វីដែ ល ជាការពិតមិនអាចប្រកែកបាន គឺ «មរតកតេជោ» គឺជាសន្តិភាព ការបង្រួបបង្រួ ម ជាតិ និងការកសាងសេដ្ឋកិច្ចចេញពីភាពខ្ទេចខ្ទាំនៃភ្លើង សង្គ្រាមដែលបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំគណប ក្ស ប្រជាជ ន កម្ពុជាដទៃទៀត និងរួមជាមួយប្រជាពលរដ្ឋផងដែរ។រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។ ខិតខំរក្សាសន្តិសុខ ការងារ របស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករ ដើម្បីរក្សា ស្ថិរភាពថ្លៃទំនិញចាំបាច់នានា សម្រាប់ជីវភាពប្រចាំថ្ងៃ ការបន្តពង្រីកវិសាលភាព គ្របដណ្តប់ នៃបណ្តាញអគ្គីសនីជនបទ និងការសិក្សាលទ្ធភាពបន្ត កាត់បន្ថយថ្លៃ អគ្គីសនី ថ្លៃទឹកស្អាតសម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណា ដាក់ ចេញ នូវគោលនយោបាយផ្សេងៗទៀត សំដៅកសាងមូលដ្ឋានគ្រឹចាំបាច់ ដើម្បីប្រែ ក្លាយ កម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជា ប្រទេស មាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កាលពីថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ អរគុណសន្តិភាព ក្នុងថ្ងៃនៃទិវាក្តីស្រឡាញ់ រួចបានបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍ និងផ្តល់ក្តីស្រឡាញ់អស់ពីបេះដូងជូនដល់បងប្អូនចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ នៅលើនាវាទេសចរណ៍វេសធឺដាម របស់សហរដ្ឋអាមេរិក ខណៈដែលប្រទេស និងកោះចំនួន ៦ មិនបានស្វាគមន៍ឲ្យចុះចត តែពេលនេះបានចុះចតព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវការស្វាគមន៍ ដោយក្តីរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ។ ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យស្រ្ដីជាច្រើនទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន ។លើសពីនេះ ស្រ្ដីខ្លះនៅតែជួបប្រទះ ការប្រើអំពើហិង្សា និងការរំលោភពីសំណាក់បុរសមួយចំនួនផង។បុរសខ្លះយល់ថាការងារដែលស្រ្ដីជាភរិយារបស់ខ្លួនធ្វើនៅផ្ទះជាការងារកំប៉ិកកំប៉ុក មិនមានតម្លៃស្មើនឹងអ្វីដែលខ្លួនរកបាននៅខាងក្រៅផ្ទះឡើយ។
លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាកន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណា ចក្រកម្ពុជាបានសម្រេចបង្កើត ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវ ច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ។ ដូចច្នេះជារួម ការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយ របស់រាជរដ្ឋា ភិ បាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និង  តួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ៕

 

 

 

 

 

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner