ម៉ាឡេស៊ីប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ពុំផ្ទុកមេរោគ Covid-19 នោះទេ
អត្ថបទដោយ៖
Kien Sereyvuth
ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ពុំផ្ទុកមេរោគ Covid-19 ទេ។ នេះការប្រកាសលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail។ សុមបញ្ជាក់ថា រដ្ឋភិបាលប្រទេសម៉ាឡេស៊ី និយាយថាមានករណីកូរ៉ូណាថ្មី (Covid-19) ស្រ្តីជនជាតិអាមេរិកាំង ពេលដែលចាកចេញពីនាវា Westerdam ហើយធ្វើដំណើចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ។ នៅពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ីតាមរយៈលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញប្រកាស ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកធ្វើដំណើរចេញពីកប៉ាល់ Westerdam ត្រូវបានធ្វើតេស្តជាច្រើនលើក ដើម្បីពិនិត្យរកមើល COVID-19 ហើយលទ្ធផលបានបង្ហាញចេញមកថា គាត់ពុំមានផ្ទុកវីរុសនេះទេ។
