សាខាកកាបាទក្រហមខេត្តកោះកុង ប្រារព្ធទិវាជាតិសុខភាពមាតាទារក និងកុមារ(ក្រោមប្រធានបទសុខភាពកុមារកម្ពុជានាពេលអនាគត)

អត្ថបទដោយ៖
Kien Sereyvuth

កោះកុង ៖ សាខាកកាបាទក្រហមខេត្តកោះកុង មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតាទារក និងកុមា ក្រោមប្រធាន បទ”សុខភាពកុមារកម្ពុជានាពេលអនាគត” ក្រោមអធិបតី ភាពលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  នៅព្រឹកថ្ងៃ សុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ២០ ក្នុងស្រុកបូទុមសាគរ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាសាខា អនុសាខា ក្រុមគ្រូពេទ្យមណ្ឌលសុខភាពអណ្តូងទឹក មន្ត្រីរាជការ  កង កម្លាំងប្រ ដាប់អាវុធទាំងបី និងស្រ្តីមានផ្ទៃ ពោះ ស្រ្តីមានកូនតូច សរុបប្រមាណជាង១០០នាក់។

លោក ហាក់ ឡេង តំណាងប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ បានអានរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថាៈក្នុងអាណត្តិទី៥នេះ គណៈកិត្តិយសអនុសា ខា ក្រុមប្រតិបត្តិ និង អនុសាខា ស្រុកបានចុះសាកសួរសុខទុក្ខនិងបាននាំយកអំណោយមនុស្ស ធម៌ ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយនានាសរុបចំនួនជាង១០០គ្រួសារ ។

ប្រធានកិត្តិយសាខាកាកបាទ ក្រហមខេត្តកោះកុង លោក ជំទាវ មិថុនា ភូថង  ក៏បានអានសារលិ ខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទ ក្រហមកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារដោយមានខ្លឹមសារថា៖
១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិ គ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន ៤ដងទៅតាមពេលវេលា និងការ ណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។
២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារកយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេល វេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ ។
៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង។

៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំង អស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល តាមការ កំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខ ភាពមាតា ទារក និងកុមានៅកម្ពុជា។

លោកជំទាវក៏បានចែកអំណោយជូនស្រ្តីក្រីក្រមានផ្ទៃពោះ ស្ត្រីមាន កូនតូច ក្នុងម្នាក់ៗ ដែលទទួលបានមីម៉ាម៉ា១កេ ស ,ទឹកដោះ គោ១ឡូ, ទឹកផ្លែឈើស្រស់១២កំប៉ុង , ទឹកសុទ្ធឪរ៉ាល់១កេស , ឃីតកូនង៉ែត១ឈុត , អាវយឺត២ ,ធូកមូស១ប្រអប់ , ថ្នាំបាញ់មូស១កាំប៉ុងតូច , ខោរទឹកនោមកូនក្មេងចំនួន៥ខោរ និងថវិកាមួយចំនួនផងដែរ ៕
ដោយ យាន  ជៀប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner