បណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើពិធីផ្សព្វផ្សាយពីការប្រើប្រាស់ឯកសណ្ឋានថ្មីសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល
ឯកឧត្តមនាយឧត្តម សេនីយ៍ សាស្រ្តាចារ្យ
សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអញ្ជើញចូលរួមនៅក្នងពិធីផ្សព្វផ្សាយអំពីការប្រើប្រាស់ ឯកសណ្ឋានថ្មីសម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជានៅព្រឹកថ្ងៃ ទី២១ ខែ កុម្ភៈ ឆ្នាំ២០២០
នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងនៅក្នុងឳកាសនោះ ឯកឧត្តម នាយឧត្តម សេនីយ៍សាស្ត្រាចារ្យ សេង ផល្លី បានលើកឡើងថាការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវបានអនុញ្ញាតិអោយប្រើប្រាស់ជាផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលជាសមិទ្ធផលនៃកំណែទម្រង់ និងគំនិតនវានុវត្តន៍របស់បណ្ឌិត្យសភាពីព្រោះអ្នកសិក្សាជំនាន់មុនៗនេះ មិនមានប្រើឯកសណ្ឋានបែបនេះទេ ។ ការបង្កើតឯកសណ្ឋានថ្មីនេះ
ត្រូវចំណាយពេលជិត២ឆ្នាំ ដោយត្រូវធ្វើការស្រាវជ្រាវ ដកស្រងបទពិសោធន៍ពីអន្តរជាតិ ហើយដំណើរការរៀបចំក៏ជួបការលំបាកនិងឧបសគ្គជាច្រើនផងដែរ។

ឯកឧត្តមប្រធានបណ្ឌិត្យសភា បានបញ្ជាក់អំពីគោលបំណង នៃការបង្កើតឯកសណ្ឋានថ្មីនេះ រួមមាន៖
១. ដើម្បីកំណត់អត្តសញ្ញាណ និងពង្រីវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
២ ដើម្បីលើកកម្ពស់កិត្យានុភាព និងឧត្តមភាពរបស់បណ្ឌិត្យសភា និងអាចប្រៀបធៀបជាមួយស្ថាបនបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាន និងតំបន់ ដែលស្ថាបនទាំងនោះបាននឹងកំពុងអនុវត្តន៍របៀបនេះដែរ។
៣. ដើម្បីស្របនឹងទិដ្ឋភាពច្បាប់ និងអោយមានការឯកភាពគ្នាក្នុងការប្រើឯកសណ្ឋានសម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាលចាប់ពីឆាំ ២០២០នេះតទៅឯកឧត្តមបានបន្តថា ឯកសណ្ឋាននីមួយៗ មានលក្ខណះ ទម្រង់ សដៀងឯកសណ្ឋាននគរបាលដែរ តែប្លែកទៅលើពណ៌មួក
សញ្ញាលើស្មា ផ្លាកសញ្ញានានា។ ចំពោះមួកនិងសញ្ញា ស្មា មានពណ៌ដូចគ្នាដែលមានអត្ថន័យសម្គាល់ដូចខាងក្រោម៖
.ពណ៌ក្រហម សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំ ទី២
. ពណ៌ត្នោត សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំ ទី១
ពណ៌ ខៀវ សម្គាល់និស្សិតបរិញ្ញាបត្រឆ្នាំទី៤
.ពណ៌ស្វាយ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំ ទី៣
.ពណ៌បៃតង សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២
.ពណ៌ទឹកក្រូច សម្គាល់និស្សិតថ្នាកបរិញ្ញាបត្រឆ្នាំទី១
.ពណ៌លឿង សម្គាល់និស្សិតនគរបាលជាតិ។

នៅទីបញ្ចប់ ឯកឧត្តមប្រធានបានណែនាំដល់ប្អូនៗនិស្សិតនាយនគរបាលទាំងអស់អោយបន្តខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រហ្វឹកហាត់ និងគោរពវិន័យអោយបានល្អដើម្បីទទូលបានជោគជ័យក្នុងការសិក្សា និងក្លាយខ្លួនជាមន្រ្តីនគរបាលបន្តវេនដែលមានសមត្ថភាពវិជ្ជាជីវៈសមស្រប និងសីលធម៌ល្អក្នុងការបំរើជាតិ និងប្រជាពលរដ្ឋ៕





