អត្តពលិកមកពី១៤ប្រទេសនឹងចូលរួមព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិពានរង្វាន់អេបីអេ
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់អាយធីអេហ្វជូនា សប្តាហ៍ទី១ប្រសិទ្ធនាមថា ការប្រកួតវាយកូនបាល់យុវជនអន្តរជាតិធនាគារ អេ ប៉ីអេដំណើរការប្រកួតផ្លូវការហើយ ដោយមាន១៤ចូលរួមប្រកួតប្រជែង។
ការប្រកួតកីឡាវាយកូនបាល់បាល់យុវជនអន្តរជាតិកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះដែលដំណើរការរយៈពេល២សប្តាហ៍ចំនួន២ព្រឹត្តិការណ៍ប្រកួតនោះ បានដំណើរការប្រកួតផ្លូវហើយ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ ខេមបូឌា ខនទ្រីក្លិប សង្កាត់ ទឹកថ្លា រាជធានីភ្នំពេញ។

លោក ជាពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់យុវជនអន្តរជាតិដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល២សប្តហ៍សរុបពីព្រឹត្តិការណ៍ ដោយដំណើរការប្រកួតពីថ្ងៃ ទី១៥ ខែ កុម្ភៈ និងបញ្ចប់នៅដើម ខែ មិនា ឆ្នាំ២០២០។
លោក អះអាងថា សប្តាហ៍ទី១នៃព្រឹត្តិការណ៍វាយកូនបាល់យុវជនអន្តរជាតិនេះ បានប្រសិទ្ធនាមថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់អេ ប៉ីអេ ដែលកីឡាករការិនីដែលជាយុវជនចូលរួមប្រកួតសរុបចំនួន១៤ប្រទេស កីឡាករការិនី៨០នាក់ ក្នុងនោះ បុរស៤៨ នឹងនារី៣២នាក់ ដោយធ្វើការប្រកួតលើវិញ្ញាសាវាយកូន នឹងប្រកួតឯកក្តជន។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនបាល់យុវជនអន្តរជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០នេះ អត្តពលិកវាយកូនបាល់វ័យក្មេងកម្ពុជាយើងចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំងជាងបណ្តាឆ្នាំមុនៗព្រោះថា យុវជនដែលសហព័ន្ធខិតខំបណ្តុះបណ្តាល គឺមានលទ្ធភាពអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសខ្លាំងបាន ហើយ យុវជនខ្លះទៀតមានលទ្ធភាពប្រកួតឈ្នះយុវជនមកពីប្រទេសខ្លាំងដូចជាជប៉ុនបានមួយសិតមុន បន្ទាប់មកក៏ចាញ់ក្តី លទ្ធផលនេះបញ្ជាក់ថា វាយកូនបាល់កម្ពុជាចាប់ផ្តើមបោះជំហ៊ានទៅរកភាពខ្លាំងជាបណ្តើរៗហើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ យុវជនអន្តរជាតិសប្តាហ៍ទី១សប្តាហ៍ទី១នេះ មានអត្តពលិកចូលរួមចំនួន១៤ប្រទេស សរុប៨០នាក់ ដោយឡែកសម្រាប់កម្ពុជាគឺបានដាក់យុវរបស់ខ្លួន ចូលរួមប្រកួតប្រជែងចំនួន១១នាក់ប្រុស៧ នឹងនារី៤នាក់ មកពីបាត់ដំបង សៀបរាប និងរាជធានីភ្នំពេញ៕