ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាបន្តសប្តាហ៍ទី២ មាន៦ប្រកួត

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ នឹងត្រូវបន្តវគ្គសន្សំ ពិន្ទុសប្តាហ៍ទី២ នាថ្ងៃសៅរ៍-អាទិត្យ ចុងសប្តាហ៍នេះ ដោយមាន៦ប្រកួត។

យោងតាមកម្មវិធីប្រកួតរបស់ CNCC បានបញ្ជាក់ថា សម្រាប់៣ប្រកួតស្អែកនេះ គឺណាហ្គាវើល ប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបឹងកេតប៉ះវិសាខា និងគីរីវង់សុខសែនជ័យប៉ះជាមួយ ក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដោយ១ប្រកួតនេះម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យប្រកាសចែកជូនសំបុត្រឥតគិតថ្លៃសម្រាប់ ចូលរួមទស្សនាចំនួន៨០០សំបុត្រ។

ចំពោះ៣ប្រកួតនាថ្ងៃអាទិត្យ រួមមាន៖ ក្រុមកងយោងពលខេមរភូមិន្ទនឹងជួបជាមួយអាស៊ីអឺរ៉ុប យូណាយធីត ស្របពេលដែលយុវជនបាទីជួបជាមួយភ្នំពេញក្រោន ហើយសូលទីឡូអង្គរនឹងត្រូវជួបជាមួយអង្គរថាយហ្គឺ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner