ចំនួនអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់សរុបកើនដល់៥នាក់ ក្នុងនោះអ្នកឆ្លង២នាក់បានស្លាប់

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានបញ្ជាក់ថា មនុស្ស ៣នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តរកឃើញមានវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ខណៈមួយថ្ងៃបន្ទាប់ពីការប្រកាសនេះ ក៏មានមនុស្ស២នាក់បានបាត់បង់ជីវិតផងដែរ ដោយសារតែជំងឺរលាកសួតដ៏កាចសាហាវនេះនៅក្នុងទីក្រុង កុម របស់ប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក គីយ៉ាណួស ហ្សាហាភួ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា មនុស្ស២នាក់ត្រូវបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុង កុម និងម្នាក់ទៀតនៅក្នុងទីក្រុង អារ៉ាក់ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកឆ្លងជម្ងឺឆ្លង ខូវីដ-១៩ នេះនៅអ៊ីរ៉ង់សរុប កើនឡើងដល់០៥ករណីហើយ ។

បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ អ្នកជំងឺទាំងពីរនាក់ខាងលើដែលស្លាប់ គឺជាពលរដ្ឋអ៊ីរ៉ង់ និងជាអ្នករស់នៅក្នុងទីក្រុងកុម ភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ ។ ដោយឡែកទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ក៏បានបញ្ជាក់ដោយស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ដែរថា អ្នកជំងឺទាំងពីរនាក់នេះ គឺជាមនុស្សវ័យ ចំណាស់ និងមានបញ្ហាផ្នែកប្រព័ន្ធភាពសុំានៃរាងកាយស្រាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner