ចិនគ្រោងដាក់ឱ្យសាកល្បងវ៉ាក់សាំងប្រឆាំងនឹងវីរុស កូរ៉ូណាថ្មី នៅចុងខែ មេសា ខាងមុខនេះ

ចិន៖ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក ស៊ូ ណានពីង នៅថ្ងៃទី២១ ខែកុម្ភៈនេះ បានបញ្ជាក់ថា នៅចុងខែមេសាខាងមុខ ចិននឹងដាក់វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ជូនដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីពិនិត្យ និងទទួលបានការអនុញ្ញាតក្នុងការសាកល្បងព្យាបាលលើមនុស្ស ។

បច្ចុប្បន្នចិនបាននឹងកំពុងធ្វើតេស្ដលើថ្នាំ០៣ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ក្នុងនោះរួមមាន ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (chloroquine phosphate) ថ្នាំប្រឆាំងផ្ដាសាយ (favipiravir) និងថ្នាំមួយប្រភេទទៀត (remdesivir) ដែលធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងការព្យា បាលជំងឺអេបូឡា (Ebola) នៅអាហ្វ្រិក ។

សូមរំលឹកថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស ក៏ធ្លាប់បានប្រកាសកន្លងមកដែរថា ការផលិតវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល១៨ខែខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner