ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ត្រូវបាន ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយ

          លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្ត នគរបាលជាតិ កម្ពុជាថ្នាក់មូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្ត នគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯកយី ប៊ុនរឿង នាយការិយាល័យបុគ្គលិក និងលោក វរសេនីយ៍ទោសំ ប្រសិដ្ឋ អធិការរង នគរបាលក្រុងសិរីសោភ័ណនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ទៅប្រគល់ជូនគ្រួសារ សពលោកអនុសេនីយ៍ទោ ហយ ហាយ ។

   សូមបញ្ជាក់ថា៖ លោកអនុសេនីយ៍ទោ ហយ ហាយ បានទទួលមរណភាពនៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មនាយុ ៥៥ឆ្នាំ សពត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី នៅហេដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner