ក្រោយពេល អាមេរិកបន្ធូរបន្ថយពាក់ព័ន្ធ នឹងវិធានការណ៍ ពាក់ម៉ាស់ និងអនុញ្ញាតិឱ្យ បើក អាជីវកម្ម ដំណើរឡើងវិញ ការកើនឡើងនៃករណី កូវីដ១៩ បានកើតឡើងជាថ្មី
អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស Anthony Fauci និយាយថា អាមេរិកដើរ ផ្លូវ ខុស ក្នុងការប្រយុទ្ធប្រឆាំងរលកថ្មីនៃជំងឺកូវីដ១៩ ហើយ ការ ចាក់ វ៉ាក់ សាំង ដូសទី ៣ ប្រហែលជាចាំបាច់ ខ្លាំង សម្រាប់បុគ្គល ងាយរងគ្រោះ ព្រោះប្រជាពលរដ្ឋ ជាង ពាក់ កណ្ដាល ប្រទេស នៅ មិនទាន់បានចាក់វ៉ាក់សាំងពេញលេញ នៅឡើយ។
លោកក៏បានការពារការសម្រេចចិត្តរបស់រដ្ឋ Los Angeles ក្នុង ការ ដាក់វិធានការនៃការពាក់ម៉ាស់ បើទោះបុគ្គលនោះចាក់វ៉ាក់សាំង ហើយ ក៏ ដោយ ។ រដ្ឋាភិបាល ក្នុង រដ្ឋ បាន ចេញវិធានការ ប្រុងប្រយ័ត្នក្នុងការវាយតម្លៃ និងណែនាំវិធាននានា ដែលសម ស្រប នឹង ស្ថាន ភាព ជាក់ ស្តែងបើទោះ សកម្មភាពទាំងនោះ មិន ដូច នឹង អ្វី ដែល CDC កំពុងណែនាំក៏ដោយ ។
ប្រធានមជ្ឈមណ្ឌល CDC នៅតែប្រកាន់ខ្ជាប់នូវអនុសាសន៍របស់ខ្លួន ដែលថា អ្នក ចាក់វ៉ាក់សាំងពេញ លេញ មិន តម្រូវ ឱ្យ ពាក់ម៉ាស់ ទៀត នោះទេ។
បច្ចុប្បន្ន អាមេរិក សម្រេច មិនទាន់ ដក ការរឹតត្បិតការធ្វើដំណើរទៅ បរទេស នៅឡើយទេ។
ប្រភព៖ Aljazeera

