២៧ កក្កដា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ទូតឥណ្ឌា ស្នើឱ្យកម្ពុជា ពិនិត្យលើសាច់ក្របី ដែលរកឃើញមានកូវីដ១៩ម្ដងទៀត ព្រោះឥណ្ឌាហាក់មិនអស់ចិត្ត ដោយសារសាច់ក្របីនេះ មានការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ – ថ្មីៗ

២. ការពង្រីកផ្ទៃដាំដុះដើមមៀន ឬតាង៉ែននៅប៉ៃលិនឆ្នាំនេះ មានទំហំតែ ៥ ភាគរយនៃផ្ទៃដីឆ្នាំមុនៗ ដែលមានជាង ៤.៥០០ ហិចតា ដោយសារបញ្ហាខ្វះទឹក – រស្មីកម្ពុជា

៣. ធនាគារជាតិ នៃ កម្ពុជា ៖ ការរៀបចំ ឥណទាន ឡើងវិញ របស់ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ មាន ចំនួន ជាង ៣៦ ម៉ឺន គណនី ដែល ស្មើនឹង ទំហំ ទឹកប្រាក់ ប្រមាណ ៥.៥ ពាន់ លាន ដុល្លារ នៅក្នុង ឆមាស ទី១ ឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍

៤. ប្រធានាធិបតីហ្វីលីពីន Duterte ថាសង្គ្រាមប្រឆាំងនឹងគ្រឿងញៀននៅមិនទាន់បញ្ចប់ទេ ហើយ លោកមិនខ្លាចនឹងឡើងសវនាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នោះឡើយ – Reuters

៥. គណៈកម្មការរៀបចំការបោះឆ្នោតរបស់របបសឹកមីយ៉ាន់ម៉ា បានលុបចោលលទ្ធផលបោះឆ្នោតសភាខែវិច្ឆិកា ២០២០ ដែលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Suu Kyi ឈ្នះអាសនៈច្រើនលើសលប់ ខណៈយោធាមីយ៉ាន់ម៉ាចោទការបោះឆ្នោតថាមិនមានលក្ខណៈសេរី និងយុត្តិធម៌ – AFP

ads banner