វិបត្តិនយោបាយនៅទុយនេស៊ី កាន់តែក្ដៅគគុក បន្ទាប់ពីប្រធានាធិបតី Kais Saied បានបណ្តេញនាយករដ្ឋមន្ដ្រី និងបង្កកសភា ដោយមានជំនួយពីកងទ័ព

អត្ថបទដោយ៖
AMS OneMinute

សកម្មភាពរបស់លោក Saied បានកើតឡើងបន្ទាប់ពីមានការជាប់គាំង និងជម្លោះជាច្រើនខែដែលធ្វើឱ្យលោកប្រឆាំងនឹងនាយករដ្ឋមន្រ្តី Hichem Mechichi និងសភា ខណៈប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ក្រុមអ្នករិះគន់លោក Saied រួមទាំងក្រុមអ៉ីស្លាមនិយមបានព្រមានថា លោកកំពុងបង្កមហន្តរាយដល់លទ្ធិប្រជាធិបតេយ្យដែលបានបង្កើតឡើង ក្រោយការបះបោរ Arab Spring ឆ្នាំ២០១១។ ក្រសួងការបរទេសអាមេរិកក៏បានព្រមានទុយនេស៊ី កុំឱ្យខ្ជះខ្ជាយលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

មកទល់ពេលនេះ គេមិនទាន់បានកំណត់នៅឡើយថា តើសកម្មភាពរបស់លោក Saied ជាការធ្វើរដ្ឋប្រហារ ឬយ៉ាងណាឡើយ។

ប្រភព៖ Reuters

ads banner