ក្រសួងមហាផ្ទៃប្រកាសពន្យាពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី, ខេត្ត ក្រុង ស្រុក ខណ្ឌ (Video Inside)

រាជរដ្ឋាភិបាល បានប្រកាសដល់រដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ត្រូវពន្យារពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី, ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសារតែស្ថានភាពឆ្លងកូវីដ១៩ក្នុង ប្រទេសនៅមានសភាពបន្តការឆ្លងខ្លាំង។

សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧កក្កដានេះ ក្នុងការពន្យាពេលរៀបចំវេទិកាផ្សព្វផ្សាយនេះ នៅ ទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញការទើបរកឃើញការឆ្លងចូលបន្ថែមទៀតនៃវីរុសបំប្លែងថ្មី Delta ចូលក្នុងសហ គមន៍។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថ្ងៃនេះថា មូលហេតុដែលណែនាំឲ្យពន្យា ពេលរៀបចំ គឺដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Delta នោះថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner