អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៦ពាន់២២៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៨១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស ។
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៦ពាន់២២៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៨១នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៦ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៥ពាន់២០៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន២៣ម៉ឺន៩ពាន់៩៣៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៦៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៦ពាន់៨៣៥នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៦ពាន់១១៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៤ម៉ឺន៤ពាន់៧១ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២០៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៤០៨នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៤ពាន់១៥០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥២ម៉ឺន៦ពាន់៨២៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១១៨ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់២៦៤នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៧ពាន់១៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៦ម៉ឺន២ពាន់៤២០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់៣១៨នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៦៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧ម៉ឺន៤ពាន់១៥៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៩៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៥០៧នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់៩៣៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១០ម៉ឺន៩ពាន់១១១ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៤ពាន់៣៨៦ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣២៤នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៤៥៣ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ពាន់១៥៤ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣៣ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន៩០ម៉ឺន៨៤៧ករណី, និងការស្លាប់មាន១៣ម៉ឺន៦ពាន់២២៥នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៥លានករណី, និងការស្លាប់មានជាង៤លាន១៨ម៉ឺននាក់។
