ចិនទទួលជំនួយសម្ភារជាង១៦តោនពីអាម៉េរិក ទប់ស្កាត់ជំងឺកូវីត១៩
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ រដ្ឋាភិបាលចិនបានឲ្យដឹងថា ខ្លួនបានទទួលសម្ភារជាង ១៦តោនពីសហរដ្ឋអាម៉េរិកដែលមានដូចជាម៉ាស់ និងឧបករណ៍ការពារផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយ ១០០ លានដុល្លារដែលធ្លាប់បានសន្យាកាលពីថ្ងៃទី ៨ខែកុម្ភៈ ដើម្បីជួយចិនទប់ទល់នឹងការផ្ទុះឡើងកូរ៉ូណាវីរុស។

លោក Geng បានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប្រទេសទាំងអស់ចាំបាច់ត្រូវតែចូលរួម។ ការបរិច្ចាគនេះនឹងធ្វើឱ្យប្រទេសចិន និងប្រទេសដទៃទៀតទទួលបានផ្លែផ្កាឆាប់ៗនេះ។ គួរបញ្ជាក់ថា ការទទួលជំនួយពីអាម៉េរិកនេះបានធ្វើឡើង កាលពីថ្ងៃពុធកន្លងមកនេះ៕
