វីរុសកូរ៉ូណាថ្មីផ្តាច់ជីវិតមនុស្សកើនជាង២.២០០នាក់ និងជិត៧ម៉ឺន៥ពាន់នាក់ទៀតឆ្លងមេរោគ

ចិន៖ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃទី២១ ខែកុម្ភៈនេះឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ បានបន្តកើនឡើងជាង២ពាន់២០០នាក់ ស្របពេលដែលអ្នកឆ្លងវីរុសនេះនៅទូទាំងប្រទេសចិន ក៏បានកើនឡើងជិត៧ម៉ឺន៥ពាន់នាក់ផងដែរ ។

ប្រភពខាងលើបានឱ្យដឹងទៀតថា នៅក្នុងខេត្តហ៊ូប៉ីដែលជាចំណុចផ្ទុះឡើងនៃការឆ្លងវីរុសរលាកសួតដ៏កាចសាហាវនេះ អត្រានៃការឆ្លងមានការធ្លាក់ចុះនៅទូទាំងប្រទេសចិនជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពិតជាបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលជំងឺ ចេញពីខេត្តភាគកណ្តាលចិនមួយនេះ ។

នៅក្នុងថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា តួលេខអ្នកដែលបានជាសះស្បើយពីជំងឺកូរ៉ូណាថ្មីនៅទូទាំងប្រទេសចិន បានកើនឡើងដល់១ម៉ឺន៨ពាន់២៦៤នាក់ ខណៈការឆ្លងរាលដាលថ្មីៗត្រូវបានគេមើលឃើញថា ក៏បង្ហាញសញ្ញាធ្លាក់ចុះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner