វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅ១៧ទីតាំង ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ពាន់១១៥ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩នៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៧ម៉ឺន៤ពាន់៨៥៥ករណី ។
ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជាង៥លាននាក់ តែមានមនុស្សជិត៤៥ម៉ឺន៨៣៦នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។