ទីបំផុត! គណៈរដ្ឋមន្រ្តីថៃអនុម័តជាផ្លូវការថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

ថៃ៖ គណៈ​រដ្ឋ​មន្ត្រី​ថៃ នៅថ្ងៃ​អង្គារសប្តាហ៍នេះ ​​បាន​អនុម័ត​អោយប្រើប្រាស់​​ថ្នាំ​​ផលិត​ពី​ស្មៅ​ប្រមាត់​មនុស្ស​ ក្នុងការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ ក្រោយ​នាយកដ្ឋាន​កែ​​តម្រូវរបស់ថៃបាន​រាយការណ៍​ពី​​ជោគជ័យ ​ដែល​បាន​ព្យាបាល​ទណ្ឌិត​ឆ្លង​កូវីដ១៩នៅក្នុង​ពន្ធនាគារ ។

អ្នក​នាំ​ពាក្យ​រង​របស់​រដ្ឋាភិបាលថៃ លោក​ស្រី Rachada Dhnadirek បាននិយាយ​ថា ស្មៅ​ប្រមាត់​មនុស្ស​មាន​ផ្ទុក​​សារធាតុ andrographolide ជា​សារធាតុ​ដែល​អាច​ការពារ​កោសិកា​ពី​វីរុស ។ លោក​ស្រីបន្ថែមថា នាយករដ្ឋាន​កែ​តម្រូវរបស់ថៃ​បានយក​ទៅ​ព្យាបាល​ទណ្ឌិតប្រហែល​ជា​១ម៉ឺន១ពាន់៨រយ​នាក់​​ដែល​ឆ្លងជំងឺ​កូវីដ១៩​ លោកស្រីថា ​៩៩.០២​%នៃពួកគេបាន​​ជា​សះ​ស្បើយ ។

ស្របពេលជាមួយគ្នានោះដែរ ​ក្រសួង​អប់រំ​ជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្ត ​បានគូសបញ្ជាក់ថា អ្នក​ជំងឺ​គួរ​ប្រើ​ឱសថ​ផលិត​ពី​ស្មៅ​ប្រមាត់​មនុស្ស​ទម្ងន់​១៨០​មីលីក្រាម​​ក្នុង​មួយ​ថ្ងៃ​ ឬ​៦០​មីលីក្រាម​ក្នុង​មួយ​ពេល​ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner