ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៦នាក់ ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ៧នាក់, ស្រុកកំពង់ត្របែក ១៣នាក់, ស្រុកស្វាយអន្ទរ៧នាក់, ស្រុកព្រះសេ្ដច ៦នាក់, ស្រុកស៊ីធរកណ្ដាល៦នាក់, ស្រុកពាមរក៍ ៥នាក់, ស្រុកកំចាយមារ ៣នាក់, ស្រុកមេសាង ៣នាក់, ស្រុកពាមជរ ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកពារាំងម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, និងមកពីខេត្តស្វាយរៀងម្នាក់។

ចំណែកអ្នកស្លាប់ទាំង ២នាក់ រួមមាន បុរសអាយុ ៦៦ឆ្នាំនៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ ៥០ឆ្នាំនៅស្រុកពាមជរ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់ ៨៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២ពាន់ ៨០៨នាក់ និងស្លាប់ ៦៧នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner