ប្រាយុទ្ធ៖ កូវីដឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់នៅថៃ អាចអូសបន្លាយដល់១ខែទៀត
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប៉ាន់ប្រមាណថា ស្ថានភាពតានតឹងនៃជំងឺកូវីដ១៩ ក្នុងប្រទេសនឹងអូសបន្លាយប្រមាណ២សប្តាហ៍ ទៅដល់៤សប្តាហ៍ទៀត នេះបើតាមការអនុរដ្ឋមន្ត្រីសុខាភិបាលថៃ។
លោក Sathit Pitutecha ថា លោកប្រាយុទ្ធបានបង្ហាញពីការប៉ាន់ប្រមាណនេះប្រាប់ទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ កក្កដា។ លោកប្រាយុទ្ធបន្ថែមទៀតថា គ្រប់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវឲ្យពលរដ្ឋដឹងពីស្ថានភាពពិតនៃបញ្ហាជំងឺកូវីដ១៩ក្នងប្រទេស។
ថៃមានការឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នាហើយ ខណៈការស្លាប់ប្រចាំថ្ងៃវិញ ភាគច្រើន លើសពី១០០នាក់៕ ប្រភពពី បាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ