សាច់ក្របី ដែលរកឃើញវីរុសកូវីដ-១៩ ចំនួន ៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានដុតកម្ទេចចោល

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ សាច់ក្របីចំនួន៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងបានរកឃើញថាមានផ្ទុកជម្ងឺកូវីដ-១៩ ត្រូវបានដុតកំទេចចោល នៅចំណុចទីតាំងដីសំរាប់បូជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីដុតកំទេចសាច់ក្របីបានប្រព្រឹត្តិទៅដោយមានាករចូលរួមពីស្ថាបន័ន អគ្គនាយកដ្ឋានគយរដ្ឋាករ, តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, តំណាងអយ្យាការអមសាលាដំបូងខេត្តកំពង់ស្ពឺ, និងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩កក្កដាបានបង្ហាញលទ្ធវិភាពបញ្ជាក់ថា ផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងទីន័រ ត្រូវបានរកឃើញវីរុសកូវីដ-១៩។

សាច់ក្របីបង្កកមានផ្ទុកវីរុសកូវីដ-១៩ទាំង៣កុងទីន័រនោះ មាន១កុងទីន័រជារបស់ក្រុមហ៊ុន បូវីនី ហ្វ៊ូដ ឯ.ក (BOVINI FOOD CO. LTD) និង២កុងទីន័រទៀត ជារបស់ក្រុមហ៊ុន អើស្អារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន (ASHARY INVESTMENT & CONSTRUCTION Co. LTD។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner