អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា ប្រជាជនអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈនៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានធ្វើការណែនាំដល់សិស្ស និងគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ គួរតែពាក់ម៉ាសផងដែរ ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដោយ CDC បានលើកឡើងពីការឆ្លងរីករាលដាលយ៉ាងគំហុក នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ការណែនាំថ្មីនេះបានគូសបញ្ជាក់ថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ។

ម៉ាសបានក្លាយជាបញ្ហានយោបាយមួយនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប្រឆាំងនឹងការបង្ខំអោយពាក់ម៉ាស ។ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន វិញ បានកែតម្រូវអោយយប្រជាជនខ្លួនពាក់ម៉ាសវិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner