ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

អត្ថបទដោយ៖
AMS OneMinute

ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។ នេះបើតាម The Strait Times ថ្ងៃទី២៧ កក្កដា។

រុក្ខជាតិនេះមានសារធាតុ andrographolide ដែលការពារកោសិកាពីវីរុស និងទប់ស្កាត់វីរុសមិនឱ្យបង្កើនបរិមាណក្នុងខ្លួនមនុស្ស។ វាត្រូវលេបរយៈពេលប្រាំថ្ងៃជាប់ៗគ្នាសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល។

ពន្ធនាគារថៃបានផ្តល់ថ្នាំដែលចំរាញ់ពីរុក្ខជាតិ green chiretta ឱ្យអ្នកទោស ១១.៨០០នាក់។ ជាលទ្ធផល ៩៩ភាគរយ នៃអ្នកទោសសរុបបានជាសះស្បើយ។

ដី ១.៦០០ ម៉ែត្រការ៉េអាចដាំរុក្ខជាតិ green chiretta បាន ៦០០គីឡូក្រាមដែលអាចចំរាញ់ជាថ្នាំបាន ៣៧៥.០០០ គ្រាប់។

ថៃត្រូវការថ្នាំសរុប ៣,១ពាន់លានគ្រាប់ ដូចនេះត្រូវការផ្ទៃដីជាង ១.៣០០ ហិកតាដើម្បីដាំរុក្ខជាតិ green chiretta។

ពន្ធនាគារថៃគ្រោងផលិតថ្នាំខាងលើនេះ ៥០លានគ្រាប់ក្នុងរយៈពេល ៤ខែ ដើម្បីផ្គត់ផ្គង់ ៥០ភាគរយនៃអ្នកទោសនៅពន្ធនាគារ។

រុក្ខជាតិ green chiretta អាចលក់បានក្នុងតម្លៃ ១៤ដុល្លារ ក្នុងមួយគីឡូក្រាម។

ប្រភព៖ The Strait Times

ads banner