សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពីធ្វើកិច្ចសន្យាហើយ បែរជា ល្មើសនឹងកិច្ចសន្យាករណី Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ទីបំផុត ស្ត្រីរកស៊ីម្នាក់ឈ្មោះ ថៃ ស្រីនាង មិនកែចរិករបស់ខ្លួនដដែល បង្ហាញនូវសារជាតិមិនគម្បី អស់តំលៃជាស្ត្រីខ្មែរ និងបន្តការបង្ហោះ Facebook សិចស៊ីបន្ថោកខ្លួនឯងដល់កម្រិត ដែលសង្គមទួលយកមិនបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយ ពេលធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា ។ ការឃាត់ ខ្លួនស្ត្រីខាងលើ នេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ថា វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវ គេស្គាល់ ថាជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយ បាន បញ្ចេញ សាច់ និងកន្លែង កេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះបាន រង ការ រិះគន់ យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មាន ទីលំ នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ហើយ ត្រូវ បានសមត្ថកិច្ច កោះ ហៅ សាក សួរ និងក្រោយមកបានធ្វើកិច្ចសន្យា និងថែម ទាំង បញ្ជាក់ក្នុងវីដេអូ សារភាពអំពីការថតឡាញ លក់ ផលិត តាម ហ្វេស បង្ហាញកេរ្តិ៍ខ្មាសផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នង ការនគរបាល រាជធានី ភ្នំពេញ  បានថ្លែងថា សមត្ថកិច្ចពិតជាឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ពិតប្រាកដមែនទាក់ទងការបង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល។ ដោយ លោក ស្នង ការ បាន បញ្ជាក់ ថា ការឃាត់ខ្លួននេះគឺតាមបញ្ជារបស់លោក កែវ ធា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner