កូនប្រុសអនុពន្ធនាគារខេត្តកណ្តាល និងបក្ខពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវក្រុមស្រមោចរបស់អធិការក្រុងតាខ្មៅបង្ក្រាបបានហើយ
កណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុពន្ធនាគារខេត្តកណ្តាលម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញឿនដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការនគរបាលក្រុងតាខ្មៅ រហ័សនាម ក្រុមស្រមោច សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិរដ្ឋបាលព្រែកឬស្សី ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១និង ០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នីស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទៅ១ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត នៅភូមិក្រពើហាសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថជាកូនអនុពន្ធនាគារខេត្តកណ្តាល ទី២ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣ឈ្មោះ ហង់ ស្រីការភេទស្រីអាយុ២៥ឆ្នាំមុខរបរបំរើការងារក្នុងខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ ធំ តូច ។ ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ និងថងសំរាបវិចច្ចប់មួយចំនួន។ ទូរស័ព្ឌ១គ្រឿងម៉ាកNOKIAអិនចុចពិល។ ដែកកេះចំនួន៣ ជញ្ជីងសំរាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉កSuzuki nexពណ៌ទឹកក្រូចពាក់ស្លាកលេខ1HQ-4031លុយចំនួន៤៩០០០រៀល ។ កាបូបដៃសំរាបដាក់ថ្នាំញៀនចំនួន០១។

លោកវរសេនីយ៌ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀនៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ៖ មុនពេលកើតហេតុកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌ រហ័សនាម ក្រុមស្រមោច និងប៉ុស្តិរដ្ឋបាលព្រែកឬស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅតាមបណ្តាយផ្លូវជាតិលេខ២ មកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន១តូចក៏នាំមកអធិការក្រុងតាខ្មៅដើម្បីសួរបំភ្លឺតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ នីម ម៉ានិតបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះទួត សុវណ្ណពិសិដ្ផ ដែលកុំពុងស្នាក់នៅក្នុងបន្ទប់១១០ផ្ទះសំណាក់ឈ្មោះបែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមៗលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការណ៌ពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ផនឹងឈ្មោះ ហង់ ស្រីការបញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផបានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាលឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លាដើម្បីលក់បន្ត។ ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការរដ្ផាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនីតិវិធីច្បាប់៕






