ភូមា​មាន​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​ ​ចំនួន​៣​៦​៥​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​

ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើន​ឡើង​ ​ដល់​៨​២​១​០​នាក់​ហើយ​ ​ក្រោយពេល​រក​ឃើញ​ស្លាប់​ថ្មីៗ​ចំនួន​៣​៦​៥​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​និង​កីឡា​ ​នា​ថ្ងៃពុធ​ទី​២​៨​ ​កក្កដា​ ​២​០​២​១​ម្សិលមិញ​។​

​ប្រភព​បន្ត​ថា​ ​ក្រៅពី​នេះ​ ​ក៏​មានការ​ឆ្លង​ថ្មីៗ​ ​ចំនួន​៤​៩​៨​០​នាក់​ទៀត​ ​នាំឲ្យ​ឆ្លង​សរុប​កើន​ដល់​ ​២​៨​៤​០​៩​៩​នាក់​ហើយ​ ​ខណៈ​ដែល​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១​៩​៧​៩​៩​៤​នាក់​។​ ​មី​យ៉ា​ន់​ម៉ា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​ ​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មីនា​ ​២​០​២​០​។

ជាមួយនឹងកំណើនខ្លាំងបែបនេះ មីយ៉ាន់ម៉ាបានប្រកាសស្នើសុំជំនួយអន្តរជាតិជាបន្ទាន់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner