អ្នកប្រដាល់រហ័សនាមមនុស្សយន្ត ឯម សុធី ចង់ជួប វៀត ប៊ុនឌឿន ជាថ្មីដើម្បីជម្រះបញ្ជីចាស់

កីឡាករគុនខ្មែររហ័សនាម មនុស្សយន្ត ឯម សុធី នៅតែចិញ្ចឹមចិត្តចង់ជួបកីឡាករ វៀត ប៊ុនឌឿន ជាថ្មី ដើម្បីជម្រះបញ្ជីចាស់ ដែលធ្លាប់រងបរាជ័យក្រោមការប្រើកែងរបស់ វៀត ប៊ុនឌឿន បែកប្រមាណជាជាង៤០ថ្នេរ ត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ។


ឯម សុធី អះអាងថា ក្នុងចំណោមកីឡាករគុនខ្មែរទម្ងន់៦០គីឡូក្រាម ទាំងកីឡាករថៃ និងកីឡាករខ្មែរ ពុំដែលខ្លាចនណាដូចខ្លាច វៀត ប៊ុនឌឿននោះឡើយ ព្រោះបានបន្សល់ទុកនូវស្នាមរបួសជាច្រើននៅលើក្បាល និងផ្ទៃមុខមកដល់សព្វថ្ងៃ ។ មនុស្សយន្ត ឯម សុធី បញ្ជាក់ថា ទោះបី ប៊ុនឌឿន មានផ្លែកែងមុតស្រួចធ្លាប់ធ្វើឲ្យខ្លួនរងរបួសយ៉ាងណាក្តី ក៏គេនៅតែចិញ្ចឹមចិត្តចង់ជួបកីឡាករ វៀត ប៊ុនឌឿន ម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ ស្តាមុខមាត់មកវិញ ។


សូមបញ្ជាក់ថា មនុស្សយន្ត ឯម សុធី ចាប់តាំងពីប្រឡុកក្នុងអាជីពគុនខ្មែរមកស្នាមរបួសដែល បន្សល់ទុកនៅលើក្បាល និងផ្ទៃមុខរាប់រាយថ្មេរមកហើយ ប៉ុន្តែអ្វីដែលចងចាំបំផុត គឺការបន្សល់ទុកពីកីឡាករ វៀត ប៊ុនឌឿន កាលពីប្រកួតក្នុងកម្មវីធីប្រដាល់គុនខ្មែរគូប៊ូតា នៅសង្វៀនទូរទស្សន៍បាយ័ន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner